ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតនៅភូមិបឹងធំទី៣
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត និងពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីរចនាធ្វើជាអាងស្ដុកទឹក និងធ្វើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសម្រាប់ភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងមួយផ្នែកនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលអមដំណើរដោយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស ។
ទីតាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតនៅភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕ អរគុណសន្តិភាព