ក្រសួងបរិស្ថានចែករំលែកបទពិសោធលើការអនុវត្តគោលនយោបាយសាធារណៈផ្នែករៀបចំគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការកសាងសេដ្ឋកិច្ចមូលដ្ឋានជូនសិស្សសាលាភូមិន្ទរដ្ឋបាល

ខេត្តសៀមរាប៖ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានចែករំលែកបទពិសោធជាច្រើនទាក់ទងនឹងការអនុវត្តគោលនយោបាយ សាធារណៈនៃការរៀបចំការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការកសាងសេដ្ឋកិច្ចមូលដ្ឋានដើម្បីប្រសិទ្ធភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិជូនដល់កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាលជាង ៥០០នាក់។

ការចែករំលែកបទពិសោធនេះធ្វើឡើង ក្នុងក្របខណ្ឌនៃការប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រេក្សាជាតិអភិវឌ្ឍដោយចីរភាព និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងបរិស្ថាន អាជ្ញាធរខេត្ត និងប្រជាសហគមន៍។

នេះគឺជាការចែក រំលែកចំណេះដឹង និងបទពិសោធជាក់ស្តែងទាក់ទងនឹងការគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន គឺជាពង្រឹងការយល់ដឹងបន្ថែមស្តីពីវិស័យបរិស្ថាននិងធនធានធម្មជាតិជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលនឹងចូលរួមចំណែកបម្រើជាតិមាតុភូមិ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ត្រូវបានកា រពារសម្រាប់គោលបំណងផ្សេងៗ រួមមានការការពារប្រព័ន្ធអេកូឡូស៊ី ការអប់រំ ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងការកម្សាន្ត។

ចំពោះឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា មិនត្រឹមតែជាតំបន់ការពារធម្មជាតិ ដែលមានជីវៈចម្រុះគ្រប់ប្រភេទនោះទេ ថែមទាំងជាទឹកដីពោរពេញដោយសម្បត្តិវប្បធម៌ អរិយធម៌ពីបុរាណផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានគ្រប់គ្រងឧទ្យានជាតិនេះយ៉ាងពិសេស សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី និងរមណីដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ និងកាតដាំដុះដំណាំកសិកម្មជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ពីព្រោះថា កាលណាជីវភាពក្នុងសហគមន៍រីកចម្រើន គាត់មានការងារធ្វើមានចំណូល នោះពួកគាត់ក៏លែងចូលព្រៃកាប់ឈើ ទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ។

ជាក់ស្តែងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” យើងមានបង្កើតស្ថានីយបន្សុទ្ធពូជជ្រូកភ្នំគូលែន សម្រាប់ចែកជូនដល់ប្រជាសហគមន៍ ចិញ្ចឹម និងលក់ចេញ ដើម្បីបង្កើនជម្រើសជីវភាពថ្មី កសាងសេដ្ឋកិច្ចគ្រួសាររឹងមាំ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់សហគមន៍ ក៏ដូចជាការពារបានប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិ ដែលពួកគាត់រស់នៅផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រងឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ ការគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការ ជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការចិញ្ចឹមសត្វ ក្នុងនោះការគាំទ្រផ្នែកបច្ចេកទេសជូនដល់សហគមន៍ដើម្បីបង្កើនការចិញ្ចឹមជ្រូកគូលែនដើម្បីផ្គត់ផ្គង់ទីផ្សារ បង្កើនចំណូល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋរស់នៅជុំវិញឧទ្យានជាតិភ្នំគូលែនបានល្អប្រសើរ។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តសៀមរាបក៏បានចែករំលែកពីបទពិសោធការងារក្នុងការការពារនិងអភិរក្សឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនជូនដល់កម្មសិក្សាការីនិងសិស្សសាលាភូមិន្ទរដ្ឋបាលផងដែរ។

ក្នុងក្របខណ្ឌនៃការប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ និងការស្វាគមន៍កម្មសិក្សាការីនិងសិស្សសាលាភូមិន្ទរដ្ឋបាលនៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន រួមជាមួយសិស្សមន្រ្តីរាជការនៃសាលាភូមិន្ទ រដ្ឋបាល តំណាងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងដៃគូពាក់ព័ន្ធបានចូលរួមដាំឈើហូបផ្លែ ដែលជាអត្តសញ្ញាណនៃភ្នំគូលែន រួមមានគូលែន សិរមាន់ និងផ្ញៀវសរុបចំនួន ៨០០ដើមតាមសងខាងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប។

ជាមួយគ្នានេះកម្មសិក្សាការីនិងសិស្សនៃសាលាភូមិន្ទរដ្ឋបាល និងអ្នកចូលរួមក្នុងពិធីនេះ បានចូលទស្សនានិងស្វែងយល់ពីការអភិរក្សកេសរកូលនិងរុក្ខជាតិព្រៃនៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិរក្ស “កេសរកូល សុខ អាន ភ្នំគូលែន” ផងដែរ៕ អរគុណសន្តិភាព