Weir កាន់ដៃកូនក្រមុំចូលរោងការយ៉ាងកក់ក្តៅ


ទិដ្ឋភាពរួម​នៃ​អាពាហ៍ពិពាហ៍ របស់តារាសម្ដែងប្រុស Weir កាន់ដៃកូនក្រមុំ Vicki ចូលរោងការយ៉ាងកក់ក្តៅ ខណៈ​កម្មវិធី​មង្គល​នោះ ​​បានប្រារព្ធ​ឡើង​យ៉ាង​យ៉ាងអធិកអធមខ្លាំង។
ក្នុងវីដេអូមួយ កូនកម្លោះ Weir Sukolwat ស្លៀកឈុតប្រផេះយ៉ាងប្រណិត ចំណែក​​សំលៀកបំពាក់​របស់កូនក្រមុំ Vicki ជា​រ៉ូប​ពណ៌​ស អមដោយទឹកមុខពោរពេញដោយស្នាមញញឹម​នៃសុភមង្គលក្នុងថ្ងៃនេះ។ ក្នុងបរិយាកាស​ក្នុង​ពិធី​នោះ ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់ និង​ភាព​កក់ក្ដៅ​របស់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង រួម​ទាំង​សមាជិក​គ្រួសារ សាច់ញាតិ និង​មិត្តភ័ក្ដិ​ដែល​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​អបអរសាទរ​ពួកគេទាំងពីរទាំងសប្បាយរីករាយក្នុងចិត្ត។ ទោះបីជាយ៉ាងណា ក្នុងទិដ្ធភាព​នោះ​ដែរ​​ គេ​សង្គេត​ឃើញ​ថា គ្រប់ផ្លូវនៃកន្លែងដើរចូលកម្មវិធី​បង្កើតឡើងស្រដៀងនឹងសួនច្បារខាងក្រោយដូចដែល Weir-Vicki ចង់បាន ​ព្រោះចង់ឲ្យ​អ្នក​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​ មាន​អារម្មណ៍​កក់ក្ដៅ និង​សុខ​ស្រួល ដូចជា​ទៅ​វិស្សមកាល​ជាដើម៕ ប្រភព កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង