លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដែនដីនគរូបណីយកម្មនិងសំណង់ អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដែនដីនគរូបណីយកម្មនិងសំណង់ អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។
ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ ដែលមានការចូលរួម លោកបណ្ឌិត ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ អញ្ជើញចូលរួមដឹកនាំទស្សនកិច្ចនេះ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសុរិយោដី និងសំណង់ខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ព្រមទាំងសហការី។
គណៈប្រតិភូជប៉ុនដឹកនាំដោយ លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជានិងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួង(ដនស )អញ្ជើញ ទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ រួមមាន៖ -អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១មានសមត្ថភាពចម្រោះទឹកបាន ៥២០០ម៉ែត្រគីបក្នុងមួយថ្ងៃ-អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២មានសមត្ថភាពចំរោះទឹកកខ្វក់បាន ៧២០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលបាននឹងកំពុងដាក់ឱ្យដំណើរការនិងពិនិត្យសកម្មភាពសាងសង់ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ដែលមានសមត្ថភាពចម្រោះទឹក ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ៕ អរគុណសន្តិភាព