សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតព្រមបញ្ឈប់អ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ

សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នា លើសារៈសំខាន់នៃការបញ្ឈប់ប្រទេសអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden ពេលនេះកំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Biden បានបញ្ជាក់ពីការប្តេជ្ញាចិត្តដែលនៅតែបន្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រសន្តិសុខ និងការការពារទឹកដីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងជួយសម្រួលដល់សមត្ថភាពរបស់ប្រទេសមួយ នៅក្នុងការទទួលបានសមត្ថភាពជាចាំបាច់ដើម្បីការពារប្រជាជន និងទឹកដីរបស់ខ្លួនប្រឆាំងការគំរាមកំហែងពីខាងក្រៅ៕ by BTV
អត្ថបទដែលជាប់ទាក់ទង