សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនលោកជំទាវ ខៀវ ទេពរង្សី អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនលោកជំទាវ ខៀវ ទេពរង្សី ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងពត៌មាន និងគណប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ព្រមទាំងថ្វាយដង្វាយជាថរិកាចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រព្រះរាជសកម្មភាពមនុស្សធម៏ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះអង្គ នាព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយសកម្មភាពដ៏ថ្លៃថ្លារបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ៕ អរគុណសន្តិភាព