កញ្ញា សៅ សម្ភស្ស អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថន ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅប្រទេសជប៉ុន រយៈពេល២ឆ្នាំ ៣ខែ

ភ្នំពេញ៖ អបអរសាទរចំពោះកញ្ញា សៅ សម្ភស្ស អនុប្រធានការិយាល័យនៃ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថន ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅប្រទេសជប៉ុន រយៈពេល២ឆ្នាំ ៣ខែ តាមរយៈកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (Japan Development Scholarship-JDS)។
នេះជាមោទនភាពថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្រ្តីរាជការវ័យក្មេងប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដែលជាប្រយោជន៍សម្រាប់ចែករំលែកបទពិសោធន៍ទាំងនោះទៅដល់សហការី និងយកចំណេះជំនាញទៅអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិកម្ពុជានាពេលខាងមុខ ៕ អរគុណសន្តិភាព

