ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងស្ថាបនាដំឡើងម៉ូទ័របូមទឹកចំនួន ០៥គ្រឿងបន្ថែមទៀត
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកបឹងទំពុន ដែលកំពុងស្ថាបនាដំឡើងម៉ូទ័របូមទឹកចំនួន ០៥គ្រឿងបន្ថែមទៀត (សរុប ១០គ្រឿង) ក៏ដូចជាពិនិត្យការងារស្ដារប្រឡាយបឹងទំពុន និងការស្ដារផ្ទៃអាងស្ដុកទឹកបឹងទំពុនឱ្យកាន់តែជ្រៅ ស្ថិតក្នុងសង្កាត់ បឹងទំពុនទី១ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានបន្តចុះពិនិត្យការស្ថាបនាប្រឡាយបេតុងបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ អរគុណសន្តិភាព