ច្បាស់ហើយ ! កាលបរិច្ឆេទនៃការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ច្បាស់ហើយថា នឹងដាក់ដំណើរការឱ្យពលរដ្ឋបើកបរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ហើយក្នុងរយៈពេល១ខែដំបូងផ្លូវនេះនឹងមិនយកលុយពីម្ចាស់យានយន្តដែលបើកឆ្លងកាត់ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវការរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារអាមេរិក។
ផ្លូវនេះ មាន៤គន្លង ២គន្លងទៅ២គន្លងមក ទទឹងផ្លូវ ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវដឹកជញ្ជូនដ៏សំខាន់រវាងភ្នំពេញ និងក្រុងព្រះសីហនុ ក៏ដូចជាបណ្ដាខេត្តផ្សេងទៀតទៅកាន់កំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ ហើយវានឹងកាត់បន្ថយរយៈចម្ងាយនិងរយៈពេលសម្រាប់ការដឹកជញ្ជូន និងធ្វើដំណើរផងដែរ៕ អរគុណសន្តិភាព