Detail Top Banner

កម្មករសំណង់មួយក្រុមធ្វើរឿងភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ

ភ្នំពេញ៖ មានករណីអគ្គីភ័យមួយបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជាខ្លាំងដោយសារតែគេបានឃើញអណ្ដាតភ្លើងនិងផ្សែងហុយចេញពីទីតាំងការដ្ឋានខុនដូមួយកន្លែង នៅជាន់ទី១៣ ដែលកំពុងសាងសង់។

ហេតុការណ៍ឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង០៩នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៥៩៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅជាប់នឹងសាលាខណ្ឌទួលគោកតែម្ដង។
តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនដំបូងឡើយគេឃើញមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីជាន់មួយនៃអាគារខុនដូរមួយកន្លែងដែលជាការដ្ឋានកំពុងសាងសង់ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចុះមកជួយអន្តរាគមន៍ ព្រោះគិតថា ការឆាបឆេះនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឬក៏ឆេះសម្ភារៈដែលផ្ទុកនៅក្នុងការដ្ឋាននោះ។ នៅពេលដែលសមត្ថកិច្ចចុះមកដល់បានត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុនោះឃើញថា ការឆាបឆេះនេះគឺបណ្ដាលមកពីក្រុមកម្មករដែលស្នាក់នៅជាន់ទី១៣នោះដុតសំរាមសោះ។

ទោះជាយ៉ាងណារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន ២គ្រឿងប៉ុន្តែមិនបានបានទឹកនោះទេ ដោយអណ្ដាតភ្លើងបានរលត់ទៅវិញ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងណែនាំដល់ក្រុមកម្មករទាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវធ្វើបែបនោះទៀតឡើយ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង