កម្ពុជារកឃើញអ្នកពាក់ព័ន្ធសរុបចំនួន៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង ១៧:១០នាទីល្ងាចនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាជនជាតិនីហ្សេរីយ៉ា យេីងរកឃេីញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហេីយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។
ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ៕ អរគុណសន្តិភាព