ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក កិច្ចសន្ទនាយុវជនអាស៊ានលើកទី១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ - 1st ASEAN Youth Dialogue» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម LIM JOCK HOI អគ្គលេខាធិការ អាស៊ាន នៅសណ្ឋាគារសុខាសៀមរាប។

កម្មវិធី «កិច្ចសន្ទនាយុវជនអាស៊ានលើកទី១» នេះផ្តោតទៅលើប្រធានបទ យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ការលានុវត្តភាព និងការប្រឈមក្នុងការស្តាឡើងវិញក្រោយជំងឺរាតត្បាតសាកល។

គួរបញ្ចាក់ផងដែរថា កម្មវិធីនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីយុវជនអាស៊ាន អង្គទូត ឥស្សរជនជាតិ និងអន្តរជាតិ រួមទាំងគណៈប្រតិភូយុវជនប្រមាណ២០០នាក់ផងដែរ៕ អរគុណសន្តិភាព