ក្រសួងប្រកាសឱ្យប្រជាពលរដ្ឋធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ដោយខ្លួនឯងនៅតាមផ្ទះ ចំពោះឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater)
ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍កម្ពុជា ចេញសេចក្តីប្រកាសស្តីពីការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ក្រសួងប្រកាសឱ្យប្រជាពលរដ្ឋធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ ដោយខ្លួនឯងនៅតាមផ្ទះ ចំពោះឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ក្រោយរកឃើញថា ឧបករណ៍ទាំងនេះ បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ កម្រិតគុណភាពសេវាទូរស័ព្ទចល័ត នៅក្នុងតំបន់នោះ ហើយអ្នកពាក់ព័ន្ធទាំងអស់ បញ្ឈប់ការនាំចូលឧបករណ៍ បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ដើម្បីជៀសវាងការប្រឈមនឹងវិធានការច្បាប់ ៈ