ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញធ្វើបាឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ នៅសាលាបឋមសិក្សាព្រែកតាទែន

ខេត្តកណ្តាល៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២ បានអញ្ជើញទៅធ្វើបាឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ នៅសាលាបឋមសិក្សាព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីខាងលើមានការចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណ:អភិបាលស្រុកពញាឮ រួមទាំងនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាព្រែកតាទែន និងមេឃុំ ជំទប់ឃុំ ស្មៀន មេភូមិ អនុភូមិ កសិករ រួមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ សរុបទាំងអស់ ៤៦រូប៕ អរគុណសន្តិភាព




