ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល


ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ពិធីចុះហត្ថលេខានេះ ក្រសួងបរិស្ថានតំណាងដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក​​គោលនយោបាយនិងយុទ្ធសាស្រ្ត និងក្រុមហ៊ុនមិត្តហ្វូនតំណាងដោយលោក Nhong Din Than អគ្គនាយករង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាច្រើនរូបទៀត។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ មានគោលបំណងគាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។ តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុនមិត្តហ្វូន នឹងគាំទ្រនូវសកម្មភាពមួយចំនន រួមមាន៖ ១) ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ២)ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព ៣)ការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ៤) ការជំរុញប្រព័ន្ធរដ្ឋាភិបាល អេឡិច ត្រូនិក ៥) ការបង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ ៦) ការបង្កើតប្រព័ន្ធសិក្សាតាមអេឡិច ត្រូនិក និង ៧) ការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ៕ ដោយ ក្រសួងបរិស្ថាន
អត្ថបទដែលជាប់ទាក់ទង