Detail Top Banner

កម្លាំងជំនាញសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិនចំនួន ៥នាក់ នៅខេត្តព្រះសីហនុ ដោយបានរកឃើញគ្រឿងញៀនទម្ងន់ជាង ៩០០គីឡូក្រាម


ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង៨:៣០នាទីយប់ម្សិលមិញនេះ កងកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនជន ជាតិចិនចំនួន ៥នាក់ ព្រមទាំងធ្វេីការដកហូតគ្រឿងញៀនទម្ងន់ប្រមាណជា​ជាង ៩២៤គីឡូក្រាម នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

នៅក្នុងករណីចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើង នៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជាជនជាតិចិនទាំង ៥នាក់ (ត្រង់និយាម​កា 10°40.051N-103°31.320E)ស្ថិតនៅខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រ ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថានៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៤៤ដុំ ដោយក្នុង ១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។

ក្នុងនោះដែរកម្លាំងខាងសមត្ថកិច្ចបានដកហូតមធ្យោបាយធ្វេីដំណេីរមានអូប័របានចំនួន ១គ្រឿង និងដក​ហូត​ទូកឈើបានចំនួន ១គ្រឿង។
ជនសង្ស័យទាំង៥នោះមានឈ្មោះដូចជា
ទី១. ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន
ទី២. បឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន
ទី៣. ឈ្មោះ LI YONG XIN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន
ទី៤. ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន
ទី៥. ឈ្មោះ YAN XI TONG ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន
ចំណែកឯអូប័រនិងទូកគឺត្រូវបានយកទៅរក្សាទុកបណ្ដោះ អាសន្ននៅឯទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ។
បច្ចុប្បន្ននេះដែរជនសង្ស័យខាងលេី និងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការនឹងអនុវត្តបន្តទៅតាមនីតិវិធីនៃផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង