អ្នកនាំពាក្យ គ.ជ.ប ៖ ការប្តឹងលោកសុន ឆ័យ ទៅតុលាការ គឺមិនមែនជាបណ្តឹងនយោបាយនោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនិងការលើកឡើងរបស់លោក ជូង ជូងី មេធាវីការពារ លោកសុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀនថា ការ ប្តឹងទៅតុលាការករណីលោក សុន ឆ័យ បរិហាកេរ្តិ៍ គ.ជ.ប ជាសាធារណៈ គឺមិនមែនជាបណ្តឹងនយោបាយនោះទេ គឺជាបណ្តឹងដើម្បីការពារស្ថាប័នឯករាជ្យ មួយនេះ ចៀសផុតពីការចោទ ប្រកាន់របស់បុគ្គលនយោបាយ ដែល ប្រមាថជាសាធារណៈមកលើស្ថាប័ន គ.ជ.ប និងចោទប្រកាន់គ.ជ.ប ថា ជា លួចសន្លឹកឆ្នោត៕ អរគុណសន្តិភាព