ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងគោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ


ភ្នំពេញ៖ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ និងសោកស្តាយដ៏ជ្រាលជ្រៅចំពោះការយាងចូលព្រះ​ទិវង្គត​នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងគោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលកំពុងតម្កល់ធ្វើបុណ្យទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ជាតិយើងនៅសាលាធម្មសភានៃវត្តបទុមវតីរាជវរារាមនៃគណៈមហានិកាយ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង