ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ យើងនឹងមិនធ្វើឲ្យម្ចាស់ជំនួយខកចិត្តទេ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា យើងនឹងមិនធ្វើឲ្យម្ចាស់ជំនួយខកចិត្តទេ ក្នុងឧិកាសជួបសំណេះសំណាលជាមួយនាយកប្រចាំប្រប្រទេស នៃទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica)លោក Rho Hyun jun នារសៀលថ្ងៃទី២៥ សីហាឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ជាការពិតណាស់ម្ចាស់ជំនួយតែងចង់ឧិ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង ដូច្នេះយើងមិនធ្វើអោយម្ចាស់ជំនួយខកចិត្តទេ។

ឯកឧត្តមអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈកូរ៉េ តាមរយៈស្ថានទូតកូរ៉េ និងទីភ្នាក់ងារKoica កូរ៉េដែលបានជួយដល់ការអភិវឌ្ឍន៏ កម្ពុជា ដោយឡែកការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំ កន្លងមកហើយលើវិស័យទឹកស្អាត សុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារចរាចរជាដើមដែលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ឯកឧត្តម អភិបាលបានជំរាបជូនពី ស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ.១៩ ប្រកបដោយប្រសិទ្ធ ភាពធ្វើឲ្យិកម្ពុជាអាចបើកប្រទេសឡើងវិញ។

លោក Rho Hyun jun បានសម្តែងមោទនៈភាពក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈពេល៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។

លោកលើកឡើងថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយការ បានធ្វើសកម្មភាពជួយដល់ប្រទេសនានាចំនួយ២៧ប្រទេស។

កម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ីដែលកយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិ វឌ្ឍន៏។ការពិភាក្សាបានផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញដែលបានដាក់ ឯកសារបន្ថែមទៅកាន់ទីភ្នាក់ងារKOICA កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២បន្ទាប់ ពីគម្រោងជ្រើសរើសជាគម្រោងអាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសំរាប់ឆ្នាំ២០២៤ ដើម្បីឲ្យិមន្ទីរពេទ្យនេះអាចមានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែពេញលេញ៕ អរគុណសន្តិភាព