ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា»

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិជ្ជាជីវៈអាជ្ញាសាលា» នៅសាលប្រជុំនៃសាលាដំបូងខេត្តកណ្តាល។

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល លោកស្រី ពេជ ម៉ារ៉ែន អនុប្រធានសាលាដំបូងខេត្តកណ្តាល លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អាជ្ញាសាលា កងកម្លាំង នរគបាល និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធជាច្រើនរូបទៀត សរុបចំនួន ៧៥រូប។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិជ្ជាជីវៈអាជ្ញាសាលា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈអាជ្ញាសាលាឱ្យបានទូលំទូលាយ បញ្រ្ជាបការយល់ដឹងអំពី តួនាទី ភារកិច្ច សិទ្ធិអំណាច ការអនុវត្តដោយបង្ខំដោយអាជ្ញាសាលា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការអនុវត្ត និងអាជ្ញាសាលា ព្រមទាំងពង្រឹងកិច្ចសហការជាមួយមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធ៕ ក្រសួងយុត្តិធម៌