ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ” ដោយសារសមត្ថភាព និងការខិតខំប្រឹងប្រែងទើបធ្វើឱ្យថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាពពិតដែលធ្វើឱ្យយើងទទួលបានជោគជ័យ “

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. ឯកឧត្តម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈកម្មាធិការ ស.ស.យ.ក. ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ ប្រមាណ ៥០០នាក់ នៅសាលសាលាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលខាងលើនេះ ក៏ទទួលបានកាអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំខេត្តផងដែរ។

នាឱកាសនៃកិច្ចសំណេះសំណាលនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្វារគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានថ្លែងសារគាំទ្រចំពោះការអនុវត្តសកម្មភាពកន្លងមករបស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យដែលតែងតែខិតខំអនុវត្តការងារ សកម្មភាពស្ម័គ្រចិត្តផ្សេងៗដើម្បជួយដល់សង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍សកម្មភាពរបស់ ស.ស.យ.ក. ខេត្តដែលបានអនុវត្តកន្លងមកប្រកបដោយឆន្ទៈ និងស្មារតីខ្ពស់ និងបានធ្វើការប្តេជ្ញាចិត្តក្នុងការបន្តទិសដៅសកម្មភាពស.ស.យ.ក. អោយកាន់តែប្រសើរបន្ថែមទៀតនាពេលអនាគត៕ អរគុណសន្តិភាព