លោក នី ចាន់ពិនិត្យ តំណាងលោក ខឹម វាសនា បានចេញមកទទួលយកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលតម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ

ខេត្តសៀមរាប៖ សកម្មភាពប្រមូលផ្តុំ ត្រូវរំសាយចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤.០០នាទីតទៅ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចំពោះ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក នី ចាន់ពិនិត្យ តំណាងលោក ខឹម វាសនា បានចេញមកទទួលយកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលតម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាកំហិត៕ អរគុណសន្តិភាព



