លេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា រៀបចំធ្វើបទបង្ហាញអំពីនីតិវិធី និងរបៀបរបបការងាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ


នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​ លេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ដឹកនាំដោយ​ ឯកឧត្តម​ ឡេង​ ប៉េងឡុង​ ប្រធានលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា​ រួមជាមួយ​ លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) នៅហ្សាការតា​ និងមន្រ្តីជាន់ខ្ពស់មួយរូប​ មកធ្វើបទបង្ហាញអំពីនីតិវិធី និងរបៀបរបបការងាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់ ឯកឧត្តម លោកជំទាវ ប្រធានដឹកនាំអង្គប្រជុំ អ្នករាយការណ៍ ប្រធាន និងសមាជិក-សមាជិកា គណៈប្រតិភូសភាកម្ពុជា ដឹកនាំ និងចូលរួមមហាសន្និបាតអាយប៉ា​ លើកទី៤៣ និង​ ឯកឧត្តម​ លោកជំទាវ​ ប្រធាន អនុប្រធាន និងសមាជិក-សមាជិកា នៃអនុគណៈកម្មការទី១ ទី២ ទី៣ ទី៤ ទី៥ ទី៦ និងក្រុមប្រឹក្សាយោបល់ នៃគណៈកម្មការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣​ ព្រមទាំងមន្រ្តីលេខាធិការដ្ឋានអាយប៉ា-កម្ពុជា ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង