នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះនិងព័ត៌មានបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ”

ខេត្តស្ទឹងត្រែង៖ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះនិងព័ត៌មានបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ” ក្រោមអធិបតីភាពលោក ឡេង ជីវិន ប្រធាននាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ តំណាងឯកឧត្តមអគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន និងលោកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងមន្ទីរបរិស្ថានខេត្តរតនគីរី សរុបប្រមាណ ៥៥នាក់ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ផ្តើមថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញរបស់មន្ទីរបរិស្ថាន ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS សម្រាប់ការប្រមូលចងក្រងទិន្នន័យ សម្រាប់ផលិតទិន្នន័យ ការធ្វើបច្ចុប្បន្នភាពទិន្នន័យ ការរៀបចំផលិតផែនទី និងរៀបចំជារបាយការណ៍៕ អរគុណសន្តិភាព





