លោក វ៉ាន់ ហ៊ាង នាយកសាខា នាំយកអំណាយមនុស្សធម៏មកប្រគល់ជូនស្ត្រីមានជំងឺប្រចាំកាយ២នាក់ ម្នាក់មានជំងឺមហារីកសុដន់ និងម្នាក់មានជំងឺទាចទឹក

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកសាខា នាំយកអំណាយមនុស្សធម៏មកប្រគល់ជូនស្ត្រីមានជំងឺប្រចាំកាយទាំង២នាក់ ឈ្មោះ ស៊ន រ៉ឹម អាយុ៦៣ឆ្នាំមានជំងឺមហារីកសុដន់និងឈ្មោះ ជា ឈៀង អាយុ៦១ឆ្នាំមានជំងឺទាចទឹក ដែររស់នៅភូមិទួលគ្រោះ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដើម្បីរួមចំណែកដោះស្រាយជីវភាព។ លោកក៏បានសម្តែងនូវទឹកចិត្តអាណិតអាសូរនិងសូមឲ្យក្រុមគ្រួសារអ្នកទាំង២ខិតខំប្រឹងប្រែងមកព្យាបាលជំងឺនេះជាសះស្បើយឡើងវិញ ដើម្បីគ្រប់គ្រងកូមចៅបន្តទៅទៀត។ចំពោះអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចអំណោយរបស់សប្បុរសជន និងព្រះសង្ឃ មិនអាចទទួលទានបានយូរអង្វែងនោះទេគឺគ្រាន់តែដោះស្រាយជីវភាពបានមួយគ្រា ព្រោះថា នៅមានប្រជាពលរដ្ឋយើងជាច្រើនទៀតតែងតែជួបបញ្ហាហានីភ័យ ដូចជាអគ្គិសភ័យ រន្ទះ ភ្លៀង ខ្យល់កន្ត្រាក់ ត្រូវតែដោះស្រាយនិងឆ្លើយតបឲ្យបានទាន់ពេលវេលា ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ ។

ក្នុងឪកាសនោះដែលលោក វ៉ាន់ ហ៊ាង ក៏បានសំណូមពរសូមឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាគ្រោះធម្មជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាដែលនាំឲ្យបង្កវិនាសទ្រព្យសម្បត្តិ ផ្ទះសម្បែងនិងអាច ឈានដល់ការបាត់បង់អាយុជីវិតមនុស្ស សត្វហើយម្យ៉ាងទៀត សូមបន្តការខិតខំរកទទួលទាន ថែរក្សាសុខភាពឲ្យបានល្អប្រសើរដោយត្រូវបរិភោគ ពិសារទឹកឆ្អិន គេងក្នុងមុងចៀសវាងជម្ងឺផ្សេងៗ។

លោកបានបញ្ជាក់ថា នៅរាល់អំណោយដែលយកមកចែកជូននៅពេលនេះ គឺបានមកពីការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសម្បុរសជន ក្រុមហ៊ុន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ទាំងក្នុងនិងក្រៅខេត្ត តែងតែ ចូលរួមគាំទ្រក្នុងការគៀងគរ រកមូលនីធិជួយដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ជាប់ជានិច្ចទើបធ្វើឲ្យ សាខាមានមូលនីធិសម្រាប់ជួយទៅដល់ជនរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ទីកន្លែង ។

អំណោយផ្តល់ជូនក្នុងមួយៗគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ទឹកស៊ីអ៊ីវ១យួរទឹកត្រី១យួរ សារុង១ និងថវិកា ១០ម៉ឺនរៀល ៕អរគុណសន្តិភាព




