Detail Top Banner

បញ្ហា វិទ្យាល័យសេរីភាព បានបញ្ចប់ដោយអាណាព្យាបាល និងសិស្សទទួលកំហុស ចំពោះទង្វើរមិនគោរពវិន័យសាលា

ខេត្តកណ្ដាល៖ គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនមកទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា ។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ដែលមានចំនួនជិត ៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខា និង ​សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់​ កាលពីថ្ងៃទី១៤ ខែកញ្ញា ២០២២នេះ គណៈគ្រប់គ្រងសាលា​ និងសិស្សបានសហការប្រមូលអាវ ​ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។
រីឯអាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម ​សារព័ត៌មានបង្ហោះផ្សាយ​រូប​គ្រូវ៉ៃស្មា​កូនស្រីនោះ នាំអោយលោកស្រីមានការ​តក់ស្លុត​ និងបានណែនាំកូនត្រូវ ​គោរព​ វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ហើយលោកស្រីក៏បានស្នើសុំអ្នកសារព័ត៌មាន សង្គមFacebook ជាដើម ​ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ​ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រី​សំរួល​អារម្មណ៍​ចូលរៀនធម្មតាវិញ ​និងត្រៀមប្រឡងបាក់ឌុបនៅពេលខាងមុខឆាប់ៗនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា «នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល បានជួបប្រជុំជាមួយអាណាព្យាបាលនិងសិស្សដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្រុះស្រួលគ្នាឡើងវិញ»។
លោក រស់ សុវាចា បានបន្តថា កិច្ចសម្របសម្រួលនោះទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរដូចខាងក្រោម៖
ទី១៖ មាតាបិតាអាណាព្យាបាលបានទទួលស្គាល់នូវកំហុសកូនរបស់ខ្លួន និងបញ្ឈប់ការខឹងសម្បា ហើយក៏គ្មានបំណងប្ដឹងផ្ដល់ទៅលើលោកនាយកនោះទេ។ មាតាបិតាអាណាព្យាបាលសិស្សបានសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការចេញផ្សាយព័ត៌មានដែលមានចេតនាចោទ ប្រកាន់ថាសិស្សទាំងនោះខិលខូច ច្រលើសបើស ដែលនាំឱ្យសិស្សឬកូនចៅរបស់ពួកគាត់ អាចបាក់ទឹកចិត្ត ប៉ះពាលដល់កិត្តិយសរបស់សិស្សជាដើម។
ទី២៖ មាតាបិតាអាណាព្យាបាលសិស្សស្នើកុំឱ្យមានការគុំគួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។
ទី៣៖ លោកនាយកបានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួនទៅលើសិស្ស៕ P05 អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង