ទោះបីជាទឹកជំនន់នៅប៉ែកខាងកើតស្រុកព្រះនេត្រព្រះនិងភ្នំស្រុក ស្រកចុះបន្តិច ការជន្លៀស ផលប៉ះពាល់កើនឡើងនៅតែបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពលរដ្ឋ


ខេត្តបន្ទាយមានជ័យ៖ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយស្រុកនិងខេត្តនៅបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ស្ថានភាទឹកជំនន់ពីស្ទឹងស្រែងនិងស្ទឹងក្រឡាញ់នៅប៉ែកខាងកើតស្រុកព្រះនេត្រព្រះនិងភ្នំស្រុក បានស្រកចុះពីខ្សែទឹកខាងលើ ហើយស្រុងបន្តិចវិញ ប៉ុន្តែពលរដ្ឋជន្លៀសទៅទីទួលសុវត្ថិភាព ផលប៉ះពាល់ទូទៅបានកើនឡើង។

ដំណាលគ្នានេះ ឯកឧត្តម​ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពលរដ្ឋដែលរងគ្រោះ លោក លុច ផ មេឃុំទឹកជោរប្រាប់កាលពីថ្ងៃទី២៧ ខែកញ្ញាថា ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកបម្រែបម្រួល ស្ថានភាពទឹកជំនន់ពីស្ទឹងខាងលើបានស្រកបន្តិចវិញហើយ។ ប៉ុន្តែនៅមានបញ្ហាប៉ះពាល់៥ភូមិ/លើ១៨ភូមិ ភូមិទាំងនោះ នៅទឹកមិនទាន់ស្រកឬថាជម្រៅទឹកនៅតាមផ្លូវនៅត្រឹមចង្កេះនិងភ្លៅមនុស្សចាស់នៅឡើយ ដែលមាននៅភូមិ :១/ភូមិស្មាច់.២/ប៉ោយចារ​ ៣ /តាខែក​៤/គោកកី.៥/ ទន្លាប់ ។

ប្រជាជនទាំង៥ភូមិនេះធ្វើដំណើរ ដោយទឹកលិចម៉ូតូទឹកស្មើកែបនៅឡើយ ពួកគេជាប់គាំងក្នុងលំនៅឋាននិងភូមិដែលត្រាំទឹកចូលរយ:ពេលជិត១សប្តាហ៍ហើយ ត្បីតពិបាកចេញ-ចូលពីភូមិមកផ្លូវជាតិលេខ៦ មិនបានទេ។ ទឹកបន្តលិចជ្រៅនៅម្ដុំពីផ្លូវជាតិលេខ៦អា ទៅភូមិឡោទេ និងផ្លូវពីរទៀតដែលធ្លាប់ធ្វើដំណើរចេញចូលក៏លិចខ្លាំងទៅមិនរួចផងដែរ ។

ចំណែកលោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកប្រាប់កាលពីថ្ងៃទី២៧ ខែកញ្ញាដែរថា ស្ថានភាពទឹកជំនន់នៅទូទាំងស្រុក ពិសេសនៅប៉ែកខាងកើតភូមិសាស្ត្រស្រុកបានស្រកចុះបន្តិចហើយមកទល់ពេលនេះ(បើប្រៀប​ធៀបនឹងថ្ងៃទី២២ ខែកញ្ញា) ហើយការប៉ះពាល់លើគ្រួសារពលរដ្ឋនិងផ្ទៃដីស្រែ ចម្ការ និងលើហេដ្ឋារចនាសម្ព័ន្ធសាធារណ: ឯកជនក៏បានកើនឡើង ។

ក្នុងនោះបានប៉ះពាល់លើ១០ភូមិនៃ៤ឃុំ លើ៦ឃុំ(កាលពីថ្ងៃទី២២ ខែកញ្ញា ប៉ះទាំង៦ឃុំ ពលរដ្ឋជាង​២០០០​គ្រួសារ) ពលរដ្ឋ១៥០២គ្រួសារ មនុស្សរាយ ៦៥៨០គ្រួសារ/ស្រី ៣៣១៩នាក់ បានជន្លៀសទៅទីទួលសុវត្ថិិភាពចំនួន ១៣៦គ្រួសារ មនុស្សរាយ ៣៣៤នាក់/ស្រី ១៦៨នាក់។ ប៉ះពាល់ដំណាំស្រូវ ១៣៨៥៤​ហិចតា ដំឡូងមី ៤៩០ហិចតា មណ្ឌលសុខភាព១ សាលារៀន១៦សាលា វត្ត៥ ទឹកហូរកាត់ផ្លូវលើ ៦២ខ្សែ ប្រវែង ៤៧៣៥៥ម៉ែត្រ។

ក្នុងនៅឃុំស្ពានស្រែង ស្រះជីក ភ្នំដី ប៉ះពាល់ខ្លាំងជាងគេ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការសោកស្តាយចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិចំពោះពុកម៉ែ​បងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣។

ក្នុងឱកាស ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំទឹកជោរ ឯកឧត្តមបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងចំនួន ៣០គ្រួសារ ដោយទទួលបានសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោកបរិភោគមួយចំនួន មានឃីតនិងថវិកា ៦០០០០រៀល/១គ្រួសារ (ភូមិថ្មី ២០គ្រួសារ ភូមិទឹកជោរ ១០​គ្រួសារ ) សូមបញ្ជាក់ថា ប៉ែកខាងកើតនៃស្រុកព្រះនេត្រព្រះ​ និងភ្នំស្រុកបានទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ តាមស្ទឹងស្រែង និងស្ទឹងក្រឡាញ់ នោះគឺទឹកភ្លៀងដែលបង្កពីបាតុភូតវិសម្ពាធទាបនិងឥទ្ធិពលនៃព្យុះមូសុងក្នុងតំបន់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង