ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានក្រួសងឲ្យបើកប្រើប្រាស់សាកល្បងដោយមិនបង់ប្រាក់មួយខែពេញជាផ្លូវការចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានក្រួសងឲ្យបើកប្រើប្រាស់សាកល្បងដោយមិនបង់ប្រាក់មួយខែពេញជាផ្លូវការចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយរហូតនឹងពេលនេះគឺសាងសង់រួចរាល់ស្ទើតែ១០០% ហើយ។
ផ្លូវល្បឿនលឿនបានអនុញ្ញាតឲ្យយានយន្តបើកបរពីល្បឿន ៦០km/h ឡើងទៅ រហូតដល់ល្បឿន ១២០km/h ប៉ុន្តែល្បឿនកំណត់នេះអាចប្រែប្រួលទៅតាមប្រភេទយានយន្ត និងស្ថានភាពនៃផ្លូវ និងផ្លាកសញ្ញាកំណត់ល្បឿនជាកស្ដែង។
ច្រកចូលទៅកាន់ផ្លូវល្បឿនលឿននេះមាន៨ច្រកផ្សេងៗគ្នា ពីភ្នំពេញទៅព្រះសីហនុ ក៏ដូចជាមានកន្លែងសម្រាក (កន្លែងសម្រាក ចាក់សាំង អាហារដ្ឋានផ្សេងៗ) ចំនួន៤កន្លែងផងដែរ។
ខាងក្រោមនេះជាចំណុចសំខាន់ៗជារូបភាពសម្រាប់ការធ្វើដំណើរផ្លូវល្បឿនលឿន៖