Detail Top Banner

លោកមេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករង បាត់ដំបង អញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍


នៅរសៀលថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយ​សេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងហែសព លោកអនុសេនីយ៍ត្រី យ៉ុម សាខុន ជំនួយការ ការិយាល័យយោធាតំបន់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០១:៣០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ឯក ភើយ លំអង បានបំពាក់ឋានន្តរស័ក្តិ ថ្នាក់ អនុសេនីយ៍ទោ ជូនសពជាកិច្ចបច្ឆាមរណៈ បន្ទាប់មកថ្នាក់ដឹកនាំ និងប្រតិភូ បានសំណេះសំណាលចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានប្រគល់ថវិកាមិត្តជួយមិត្ត យោធភូមិភាគទី៥ ចំនួន ៤.០០០.០០០រៀល ថវិកាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ៧.៩២០.០០០រៀល និងថវិកាចូលរួមរបស់នាយទាហាន នាយទាហានរង ពលទាហាន ចំនួន ៣.៣១៥.០០០រៀល សរុបថវិកាចំនួន ១៥.២៣៥.០០០រៀល ដល់គ្រួសារសពក្នុងពិធីបុណ្យនោះផងដែរ។

លោកវរសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ បានចូលរួមរំលែកទុក្ខ និងមានប្រសាសន៍ថា មរណភាពរបស់ លោក យ៉ុម សាខុន គឺជាការបាត់បង់មិត្តរួមអាវុធ មិត្តរួមការងារ និងជាការបាត់បង់មនុស្សដ៏សំខាន់ដែលគួរឱ្យគោរពស្រឡាញ់ទាំងក្នុងអង្គភាព និងក្នុងក្រុមគ្រួសារដែលយើងទាំងអស់គ្នាមិនអាចនឹងរកពាក្យអ្វីមកថ្លែងស្មើ នៃទំហំសេចក្ដីសោកស្ដាយ អាឡោះអាល័យនេះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង