សម្ដេចព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យាងក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ស្ដីអំពីព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ”

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជាបានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ក្រោមព្រះអធិបតីភាពសម្ដេចព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ដីអំពីព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ នៅសាលប្រជុំ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្ដរជាតិ។

សូមជម្រាបជូនថា មូលនិធិមុទិតា ដែលមានសម្ដេចព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះប្រធាន សហការគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ ” ដើម្បីរំលឹកដល់គុណូបការៈព្រះដួងវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលក្នុងដំណើរព្រះរាជបូជនីយកិច្ចដើម្បីកូនចៅប្រជារាស្រ្ដរបស់ព្រះអង្គ ៕ អរគុណសន្តិភាព

