ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១១២គ្រួសារ មកពីសង្កាត់ចំនួន៤ ក្នុងក្រុងសិរីសោភ័ណ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទ អមដំណើរ និងការពារសុវត្ថិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់និងកំពុងស្នាក់នៅទីទួលសុវត្ថិភាព ចំនួន១១២គ្រួសារ ក្នុងក្រុងសិរីសោភ័ណ មកពីសង្កាត់ព្រះពន្លា ចំនួន៩៩គ្រួសារ សង្កាត់ភ្នៀត ចំនួន ១០គ្រួសារ សង្កាត់អូរបំបិល ចំនួន ១គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ២គ្រួសារ ។ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកទីទួលសុវត្ថិភាព ចំនួន ១១២ គ្រួសារ ក្នុង១គ្រួសារទទួលបានឃីត ១កញ្ចប់ ១.អង្ករ១០គីឡូក្រាម ២-មី១កេស ៣-ត្រីខ ៥កំប៉ុង ៤-ទឹកស៊ីអ៊ីវ ៣ដប ៥-ទឹកត្រី៣ដប ៦-ធូបមូស៥ប្រអប់ ៧-សារុង១ ៨-មុង១ ៩-ទឹកសុទ្ឋ ៣ដប ១០-សាប៊ូដុសខ្លួន២ដុំ ១១-ថ្នាំពេទ្យ(ប៉ារ៉ា+បេតាឌីន)១កញ្ចប់ ១២-ថវិកា២ម៉ឺនរៀល ១៣-ឧបត្ថម្ភកំលាំងនគរបាល ៥០ម៉ឺនរៀល ១៤-ឧបត្ថម្ភកំលាំងអាវុធហត្ថ ៥០ម៉ឺនរៀល ១៥-ឧបត្ថម្ភប្រជាការពារ៥០ម៉ឺនរៀល ១៦-ឧបត្ថម្ភក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល ១៧-ឧបត្ថម្ភកំលាំងយោធា៥០ម៉ឺនរៀល ១៧-ជូនប្រជាពលរដ្ឋដែលមានសមាជិកស្លាប់ដោយទឹកជំននចំនួន០១ គ្រួសារ ថវិកា៥០ម៉ឺនរៀល ១៨-ឧបត្ថមមេឃុំមានជំងឺ ៥០មុឺនរៀល ១៩-ជូនថវិកា ក្មេងៗ ម្នាក់ ១មុឺនរៀលផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រុញឲ្យអាជ្ញាធរ និង ជំនាញពាក់ពន្ធ័ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងជួយសង្គ្រោះមនុស្ស និងត្រូវរកគ្រប់មធ្យោបាយរំដោះទឹកនៅតំបន់ជន់លិចខ្លាំងជូនពលរដ្ឋ និងបញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា តាមដែលអាចធ្វើបាន។ ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវណែនាំ និងហាមប្រាមកូនចៅកុំឲ្យលែងទឹក ព្រោះពេលនេះទឹកកំពុងជន់ខ្លាំងអាចនាំឲ្យ មានគ្រោះថ្នាក់ដល់ជីវិត៕ អរគុណសន្តិភាព