ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅភាគឦសាននៃប្រទេសថៃ មានមនុស្ស ៣១នាក់បានស្លាប់


ក្រុងបាងកក៖ អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣១ នាក់បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលានេះ នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏ធំមួយនៅឯមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តភាគឦសាននៃប្រទេសថៃ។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមជនរងគ្រោះខាងលើនេះ រួមមានទាំងកុមារ និងមនុស្សពេញវ័យ ហើយថា ខ្មាន់កាំភ្លើង គឺជាអតីតមន្ត្រីប៉ូលីស ហើយការតាមប្រមាញ់ជនសង្ស័យកំពុងដំណើរការ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា នាយករដ្ឋមន្ត្រីថៃបានជូនដំណឹងដល់ភ្នាក់ងារទាំងអស់ឱ្យចាត់វិធានការ និងតាមចាប់ខ្លួនជនល្មើសជាបន្ទាន់។ អត្រានៃការកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃគឺខ្ពស់ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ប៉ុន្តែតួលេខផ្លូវការមិនរាប់បញ្ចូលអាវុធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ដែលភាគច្រើនត្រូវបាននាំយកឆ្លងកាត់ព្រំដែនដ៏ផុយស្រួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពីប្រទេសជិតខាងដែលមានជម្លោះ។ ប្រភព៖ Reuters

អត្ថបទដែលជាប់ទាក់ទង