បុរសម្នាក់កំពុងឈរទិញអីវ៉ាន់ ស្រាប់តែត្រូវម៉ូតូបុកបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ
ខេត្តរតនគិរី ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានបុកបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានមិនដល់នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៨នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ស្ថិតនៅភូមិអូរកន្ទុល ឃុំបឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី ទល់មុខសាលាបឋមសិក្សា ឡាបានសៀក។ មន្ត្រីនគរបាលស្រុកបានលុងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មន្ត្រីនគរបាលខាងលើបញ្ជាក់ថា ម៉ូតូ១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក យ៉ៅមហាគ្មានស្លាកលេខ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកបានលុង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរគុនសន្តិភាព