ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី​៤០

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០ ដោយ មា នការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមា ជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបា លខេ ត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព និងការិយាល័យ ចំណុះសាលា​ខេត្ត​ព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៤០ អាណត្តិទី៣ មានរបៀបវារៈចំនួន១២ យកមកពិនិត្យ និងពិភាក្សារួមមាន ពិនិត្យកូរ៉ុម ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តី ព្រាង របៀ បវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត។

ជាមួយគ្នានោះ បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ​លើ​កទី​៣៩ របស់ក្រុមប្រឹក្សាខេត្ត អនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការអ​នុវត្តការ​ងាររបស់​រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២) និង អនុម័​តលើសេចក្តី​ព្រាង ដីការស្តីពីការបង្កើតគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈគំ​រូក្នុងវិស័​យ​សុខា​ភិបាល​ខេត្តព្រះសីហនុហើយអនុម័តលើសេចក្តីព្រាង ដីការស្តីពីការបង្កើតគណៈ​កម្មការវា​​យតម្លៃ​អង្គ​ភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរ​​ការកសា​ង​កម្ម​វិធីវិនិ​យោគបីឆ្នាំរំកិល២០២៣-២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុនិង​អនុម័តលើសេ​ចក្តី​ព្រា​ង​ការបែង​ចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត និងមានបញ្ហាផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង