សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា បិទកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២។

កិច្ចប្រជុំកំពូលអាស៊ានស្តីពីស្រ្តីលើកទី២នេះ ត្រូវបានធ្វើឡើងក្នុងទម្រង់ដោយផ្ទាល់ និងតាមអនឡាញផង ដោយមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។

វាគ្មិនសំខាន់ដែលបានថ្លែងក្នុងកិច្ចប្រជុំនេះ រួមមាននាយករដ្ឋមន្ត្រីថៃ វៀតណាម ឡាវ ប្រធានាធិបតីហ្វីលីពីន អគ្គលេខាធិការអាស៊ាន ស្ត្រីជាថ្នាក់ដឹកនាំលើការងារស្ត្រីមកពីប្រទេសសមាជិកអាស៊ាន និងស្ត្រីមកពីវិស័យឯកជនពាក់ព័ន្ធការធ្វើធុរកិច្ចផងដែរ។



ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីបិទ នៃកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២:




