Detail Top Banner

លោក ស៊ូម សារឿន ដែលអាងតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានគេចវេះពីបំណុលជំពាក់ប្រាក់មិនសង និងគំរាមប្តឹងម្ចាស់បំណុលវិញ

លោក ស៊ូម សារឿន អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណ: និងជាប្រធានសមាគមរាជសីហ៍ ត្រូវបានម្ចាស់បំណុលហេង ស្រីនាត និង លោក: ខែម សារី ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមេត្តាជួយធ្វើអន្តរាគមន៍ បន្ទាប់ពីបុគ្គលនេះបានគេចវេះពីការទទួលខុសត្រូវលើការសងបំណុលត្រឡប់ ដោយខ្ចីប្រាក់មិនសង។

ម្ចាស់បំណុល ហេង ស្រីនាត និងលោក: ខែម សារី ដែលជាអ្នកធានា បានបញ្ជាក់ថា បន្ទាប់ពីគាត់បានខ្ចីប្រាក់រួចហើយគេចវេះពុំព្រមចូលខ្លួនដោះស្រាយប្រាក់ដែលខ្លួនបានខ្ចីឡើយ ដោយសន្យាខ្យល់ជាច្រើនលើកច្រើនសាចាប់តាំងពីឆ្នាំ2021 រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលប្រហែល១ឆ្នាំ ទោះខាងនាងខ្ញុំទំនាក់ទំនង និងចេញសេចក្តីជូនដំណឹងរហូតដល់១១លើកយ៉ាងណាក្តី។

ដោយសារតែការព្យាយាមជាច្រើនលើករបស់ ហេង ស្រីនាត ទើបស្រ្តីរូបនេះបានស្នើសុំដោយទទូចស្នើសុំការអនុញ្ញាតសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យគាត់ចូលរួមដោះស្រាយបំណុលឲ្យខាងតែបាន។ ម្ចាស់បំណុលបន្ថែមថា ដោយមានសំពាធក្រុមគ្រួសារ និងម្ចាស់លុយខ្លាំងពេក ទើបស្រ្តីម្នាក់បង្ខំចិត្តស្នើសុំដល់ថ្នាក់ដឹកនាំមេត្តាជួយដល់ខ្លួន។

អ្នកស្រី: ហេង ស្រីនាត ត្អូញត្អែរថា ដោយមានសំពាធក្រុមគ្រួសារ និងម្ចាស់បំណុលខ្លាំងពេក «នាងខ្ញុំសុំលើកម្រាមដៃដប់សំពះដល់អ្នកខ្ចីប្រាក់ និងអ្នកធានាទាំងពីរនាក់ មេត្តាយកប្រាក់មកសងនាងខ្ញុំវិញផង ពីព្រោះត្រូវបង់ប្រាក់ជូនដល់ធនាគារ និងម្ចាស់បំណុលគេវិញដែរ ខ្ញុំពិតជាអស់លទ្ធភាព ក្នុងបង់ការប្រាក់ជំនួសពួកគាត់ទាំងពីរហើយ។ ជាពិសេសនាងខ្ញុំសុំគោរពអង្វរដល់សម្តេចពុក និងថ្នាក់ដឹកនាំ មេត្តាជួយនាងខ្ញុំ  ព្រោះពួកគាត់ពុំហ៊ានប្តឹងគេនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង