ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា គណៈអចិន្ត្រៃនៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក បានអញ្ជើញចូលរួមក្នុងកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» នៅសាលាធម្មសភា វត្តបទមវតី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួម/និមន្តពីសំណាក់សម្តេចសង្គ ព្រះសង្ឃ តាជី និងយាយជី យុវជន ស.ស.យ.ក. តាមវិស័យ ពុទ្ធបរិស័ទ ចំនួនចូលរួមចំនួន ៥០០ អង្គ/នាក់។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើងដើម្បីចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា និងបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណាជាម្ចាស់ផងដែរ៕ អរគុណសន្តិភាព





