លោកឧកញ៉ា ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧ ) បានឲ្យក្រុមការងារបាននាំយកសម្ភារៈគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់មាតាបិតា របស់សិស្សដែលបាត់បង់ជីវិតទាំង១១នាក់ និង សិស្សានុសិស្សមិនបានបាត់បង់ជីវិតទាំង ៥នាក់ក្នុងឧបទ្ទវហេតុលិចទូកដ

ខេត្តកណ្ដាល៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោកឧកញ៉ា ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧ ) សាខាខេត្តកណ្ដាល សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងពីរ ព្រមទាំងប្រជាការពារ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារបាននាំយកសម្ភារៈគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់មាតាបិតា របស់សិស្សដែលបាត់បង់ជីវិតទាំង១១នាក់ និង សិស្សានុសិស្សមិនបានបាត់បង់ជីវិតទាំង ៥នាក់ក្នុងឧបទ្ទវហេតុលិចទូក ដ នៅភូមិកោះចម្រេីន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី ១៣ខែតុលាឆ្នាំ២០២២
សម្ភារៈនិងថវិការួមមាន៖
១-អង្ករ ០១ បាវ ៥០គក
២-ទឹកត្រី ០១ យួរ
៣-ទឹកស៊ីអីវ ០១ យួរ
៤-មី ០១ កេស
៥-ទឹកសុទ្ធវីតាល់ ០១ កេស
៦-ស្កសរ ០១ គក
៧-ប៊ីចេង ០១ គក
៨- សាប៊ូលាងចាន ១.៥ល
៩-សារលិខិតចូលរួមរំលែកទុក្ខម្នាក់ ០១ច្បាប់ ( ចំពោះអ្នកបាត់បង់ជីវិត )
+សរុបជាថវិកា ស្មេី 10,305,350រៀល (ដប់លាន សាមសិបម៉ឺន ប្រាំពាន់បីរយហាសិប រៀល ដោយម្នាក់ៗទទួលបានថវិកា ៤០០,០០០រៀល៕ អរគុណសន្តិភាព












