ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលទីតាំង ដើម្បីត្រួតពិនិត្យការងារ ត្រៀមរៀបចំពិធីសំណេះសំណាល ចែកពូជស្រូវ

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការ ស្នងការ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងពិធីសំណេះសំណាល និងផ្តល់ពូជស្រូវជូនប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

តាមរបាយការណ៍ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្តល់ពូជស្រូវស្តារឡើងវិញដល់ពលរដ្ឋរងគ្រោះទឹកជំនន់ខូចខាតផលកសិកម្មប្រមាណ ៥២២០គ្រួសារ លើ៣ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក៕

អត្ថបទដែលជាប់ទាក់ទង