ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូនលោកជំទាវ ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ទទួលជួបសំណេះសំណាលនិងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូនលោកជំទាវ ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ទទួលជួបសំណេះសំណាលនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបខាងលេី លោកជំទាវ ពេជ្រ ចន្ទមុន្នី បានលេីកឡេីងអំពីគំនិតផ្តួចផ្តេីមជំរុញសកម្មភាពកាយឬទ្ធិនារីកម្ពុជា ដោយក្នុងនោះមានសកម្មភាពបណ្តុះស្មារតីយុវនារី និងក្មេងតូចៗឱ្យចេះស្រឡាញ់ និងចូលរួមចំណែកលេីកកម្ពស់ការយល់ដឹងអំពីបរិស្ថាន តាមរយៈការចូលរួមដាំកូនឈេី ការដាំស្តារព្រៃ ការទុកដាក់សំរាម និងការដេីរកំសាន្តតាមព្រៃក្នុងតំបន់ការពារធម្មជាតិ ដេីម្បីពង្រឹងកាយសម្បទា ក៏ដូចជាលេីកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងស្វាគមន៍សមាគមកាយឬទ្ធិនារីកម្ពុជា មកកាន់អគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន ជាពិសេសក្រសួងនឹងគាំទ្រលេីសំណេីសុំសហការខាងលេី ដែលជាសកម្មភាពនឹងបណ្តុះស្មារតី និងភាពជាគំរូដល់យុវជន យុវនារី ឱ្យបន្តការចូលរួមចំណែកលេីកកម្ពស់ការអប់រំផ្សព្វផ្សាយបរិស្ថានទៅកាន់ស្រទាប់យុវជន ការបញ្រ្ជាប់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពផងដែរ៕ អរគុណសន្តិភាព








