ឯកឧត្តម សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារ​ទឹកជំនន់ ចំនួន១,៥០០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់​ដំបង

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្តបាត់​ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះ​ជួប​សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,៥០០​គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុ​ខទុក្ខពីសំណា​ក់​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាស​ម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច​បានធ្វើកា​​រ​​ណែ​​នាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រ​ទះបញ្ហានានាដូចជាគ្រោះ​​ទឹក​ជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរ​​ងគ្រោះនោះឱ្យបាន​ទាន់ពេល​វេលា ។

ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះទៀតសោត គឺមិនបានចែកបានគ្រប់គ្នាទេ តែគឺជាបឋមគឺធ្វើការចែកចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹង​បន្តចែក​ជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផងដែរ ។

ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស​ជំរុញ​ទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩​នៅក្នុងប្រទេ​​សកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រ​ប់ពេ​លវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណា​មួយដែល​នៅ​ជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយ​បង្ក​ឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមម​នុ​ស្ស​​ទន់ខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកា​ត់​ប​ន្ថ​យអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះ​ថ្នាក់ចរា​ចរណ៍​ណាមួយ អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ និងសាប៊ូមួយដុំ ៕

អត្ថបទដែលជាប់ទាក់ទង