ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP)

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងនៅបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ ២៧៨ ម៉ែត្រ របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ។

ផ្លូវនេះគ្រោងនឹងបញ្ចប់ការស្ថាបនា ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលមានថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦, ៣៩ ដុល្លារអាមេរិក៕ អរគុណសន្តិភាព















