លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ទទួលបន្ទុករដ្ឋអូរីហ្គិន ចូលរួមអមដំណើរជាមួយលោកពូ ម៉ក់ ហឺន និងអ្នកមីង ប៉ាង ធីតា បាននាំយកអំណោយ អាវពោង ចំនួន ១៥០០ អាវ
កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ទទួលបន្ទុករដ្ឋអូរីហ្គិន និងលោក ពីជិត សិរីរិទ្ធ ប្រធានរដ្ឋអូរីហ្គិន រួមជាមួយនឹងក្រុមការងារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងារប្រចាំសហរដ្ឋអាមេរិក បានចូលរួមអមដំណើរជាមួយលោកពូ ម៉ក់ ហឺន និងអ្នកមីង ប៉ាង ធីតា បាននាំយកអំណោយ អាវពោង ចំនួន ១៥០០ អាវ ដែលជាការចូលរួមឧបត្ថម្ភនូវទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនសប្បុរសជននៅឯក្រៅប្រទេស រៃអង្គាសចូលរួមតាមរយៈលោកពូ ម៉ក់ ហឺន យកមកប្រគល់ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសម្រួល និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ងាយរងគ្រោះដោយសារទឹកជំនន់