សម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ នៃប្រ៊ុយណេ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃ ប្រ៊ុយណេដារូស្សាឡាម បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះចៅ ស៊ុល តង់ ព្រុយណេ ដារូស្សាឡាម ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។


ក្នុងឱកាសព្រះអង្គយាងមកបំពេញរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕ អរគុណសន្តិភាព


