លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ នៅខេត្តស្វាយរៀង បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៥

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ វិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។


ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។


លោកជំទាវបានបន្តទៀតថា កម្ពុជាបានទទួយលនូវសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបានបង្ហាញពិភពលោកឲ្យស្កាល់ កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។

លោកជំទាវបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទាល់ក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់ ឯកឧត្តម ងី ចាន់តុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និងសប្បុរសជន។

លោកជំទាវបានសំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវភ្លេចខ្លួននោះទេ យើងត្រូវតែប្រឹងប្រែងការពារខ្លួនជាដរាប ដើម្បីជៀសវាងនូវការឆ្លង និងចម្លងទៅសហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។

ទឹកស៊ីអ៊ីវ ១ដប ទឹកត្រី ១ដប ប្រេងឆា ១ដប អំបិល ១គីឡូក្រាម សៀងផ្អែម ១ដប ប្រេងខ្យង ប៊ីចេង កន្លះគីឡូក្រាម ទឹកដោះគោខាប់ ១កំប៉ុង ស្ករស ១គីឡូក្រាម សាប៊ូលុច្ស ១ដុំ សាប៊ូបោកខោអាវ ៥០០ក្រាម ប្រេងរឹត១ដប ប្រេងកូឡា ១ប្រអប់ សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១ សម្ភារៈសិក្សាសម្រាប់កុមារ ២ឈុត អាវរងា ១ សាប៊ូលាងចានដប ១ដប មីសួរ ១គីឡូក្រាម មីម៉ាម៉ា ១កេស សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំងទឹកឃ្មុំ ១ក្បាល អង្ករប្រណិតផ្កាម្លិះ ១០គីឡូ នំប៉ាវ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ៕ អរគុណសន្តិភាព





