Detail Top Banner

ឯកឧត្តមហ៊ុន ម៉ានីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទDBSTស្រុកថ្ពង


ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង១៥.៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង