Detail Top Banner

លោកចាងហ្វាង សាន ព្រំ បានចេញលិខិតបំភ្លឺចំពោះម្ចាស់ស្ថាប័នព័ត៌មានទូទៅ អំពីរឿងទាក់ទិនទៅនឹងកូនចៅលោក រហស្សនាមព្រហ្ម៤៥ ដើរសុំលុយអ្នកលក់តាមរទេះ

ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមជាច្រើនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងប្រតិកម្មពីឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៥ ធ្នូ បន្ទាប់ពីឯកឧត្តម បង្ហោះបាន៦ម៉ោងផងនោះ បុគ្គលិកស្ថាប័ន MTV-TODAY ក៏បានលើកយកមកបង្ហោះផ្សាយបន្តនៅក្នុងវេបសាយ។
MTV-TODAY សូមផ្សាយឡើងវិញសារជាថ្មី ដើម្បីឲ្យសាម៉ីស្ថាប័នទទួលបាននូវភាពត្រឹមត្រូវ។ ក្នុងនោះស្ថាប័នយើងក៏បានឃើញនូវ ហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះផ្សាយ មានន័យដើមទាំងស្រុងយ៉ាងនេះថា ៖

“ខ្សឹបជូនព្រះឥន្ទ! ជម្លោះរវាងអាជ្ញាធរ និងអ្នកព័ត៌មាន អ្នកព័ត៌មានម្នាក់មានរហស្សនាមព្រហ្ម៤៥ ដើរសុំលុយអ្នកលក់តាមរទេះនៅលើចិញ្ចើមផ្លូវ ពេលអាជ្ញាធរចុះទៅ បែជាហ៊ានយកឈ្មោះឯកឧត្តម ហ៊ុន ម៉ានី មកកាង.
ប្រិយមិត្តជាទីមេត្រី អ្នកព័ត៌មានចាស់ថ្មីជាទីគោរព រឿងដើរយកលុយតើពេលណាឈប់ កុំឱ្យគេស្អប់ដល់ព័ត៌មានផ្សេង។
អ្នកព័ត៌មានខ្លះប្រើពាក្យស្មោះ ដើរដំដើរគោះគ្រប់ទីកន្លែង ហើយប្រឹងផ្សែផ្សុំបន្លំសម្តែង ធ្វើឬកខែងរ៉ែងជាជួយសង្គម។
លោកលោកស្រី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅម្តុំវត្តជន្លង់ម្លូរ មានក្រុមអ្នកសារព័ត៌មានមួយក្រុម ឈ្លោះប្រកែកតឹងសរសៃកជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមហេតុផលអ្នកព័ត៌មានដើរសុំលុយពីអ្នកលក់តាមចិញ្ចើមផ្លូវ តែត្រូវបានអ្នកលក់ខ្លះកើតទុក្ខមិនសុខចិត្តរាយការណ៍ជូនអាជ្ញាធរដែនដី រហូតធ្វើឱ្យកម្លាំងអាជ្ញាធរក្នុងដែនសមត្ថកិច្ចចុះមកឃាត់សួរនាំ រហូតបង្កជាជម្លោះតឹងសរសៃកដាក់គ្នាបន្ថែមទៀតផង។ ខណៈកំពុងជជែកវែកញែកទាំងទទឹងទទែងតឹងសរសៃក ប៉ុនៗកដៃបុគ្គលជាអ្នកសារព័ត៌មានម្នាក់ ដែលពាក់ពួកសារព័ត៌មានសាន្ត ព្រហ្ម និងមានរហស្សនាមថា ព្រហ្ម៤៥ បានអះអាងថាខ្លួនជាក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី ទៀតផង។ តើឯកឧត្តម ហ៊ុន ម៉ានីពិតជាបានបង្កើតក្រុមការងារដែលមានទម្រង់បែបនេះមែនឬទេ? អឿ អួតអាង ក្អេងក្អាង ស្រែកឈ្លោះប្រកែកជាមួយអាជ្ញាធរ ដោយលើកហេតុផលថាខ្លួនគេកំពុងមកជួយពលរដ្ឋ។ តើទង្វើទាំងនេះជាការជួយពលរដ្ឋ ឬជាការជិះជាន់កេងចំណេញផលប្រយោជន៍របស់ពលរដ្ឋ?
សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសក្រសួងព័ត៌មានដែលជាអាណាព្យាបាលជួយពិនិត្យដោយក្តីអនុគ្រោះ ថាតើបុគ្គលអ្នកព័ត៌មានរូបនេះ និងបក្ខពួកមួយចំនួន ពិតជាកំពុងជួយសង្គមមែន ឬកំពុងបង្កភាពអាណាធិប្បតេយ្យដល់សង្គម នាំក្លិនអាសោចងុំដល់ក្រសួងសាមី។
ពីមិត្តក្នុងហ្វេសប៊ុក” ។
ខ្លឹមដែលសំខាន់ MTV-TODAY ត្រឹមតែច្បិចយកនូវអត្ថន័យដ៏ថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ៖ “ប្រិយមិត្តជាទីមេត្រី អ្នកព័ត៌មានចាស់ថ្មីជាទីគោរព រឿងដើរយកលុយតើពេលណាឈប់ កុំឱ្យគេស្អប់ដល់ព័ត៌មានផ្សេង” ចំពោះអត្ថន័យខ្លឹមសារនេះ សំណៅដើមជារបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងស្រុង ដែលស្ថាប័នយើងស្គ្រីនសតជាអំណាង ហើយស្ថាប័នយើងខ្ញុំក៏មិនបានសរសេរវាយក្រហារអ្វីពាក់ព័ន្ធនិងសកម្មភាពទាំងនោះដែរ ។

លោក សាន ព្រំ ក៏បានចេញលិខិតបំភ្លឺផ្ញើមកស្ថាប័ន MTV-TODAY យើងខ្ញុំមុននេះ ខ្ញមសូមផ្សព្វផ្សាយជូន ក៏ដូចជាការជូនដំណឹងទៅស្ថាប័នសារព័ត៌មានទូទៅដើម្បីផ្សាយកែរសម្រួល ដែលមានន័យដើមដូចខាងក្រោម ៖
អត្ថបទដែលជាប់ទាក់ទង