លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងក្រុមការងារស្ត្រី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងជ្រលក់ថ្នាំដល់ប្រជាសហគមន៍ក្នុងឃុំចំនួន៣ រួមមាន ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ទីរសុខាភិបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន ១២៧នាក់ ដែលប្រពឹត្តទៅនៅក្នុងឃុំទឹកថ្លា សុ្រកព្រៃនប់ ខេត្តព្រះសីហនុ។

លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាលបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ នៅតាមសហគមន៍មូលដ្ឋាន និងតំបន់ការពារធម្មជាតិ ឱ្យបានសម្រេចនៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥។

ក្នុងនោះខេត្តគោលដៅចំនួន៦ ដែលនៅមានអត្រាឆ្លងជំងឺគ្រុនចាញ់នៅឡើយ រួមមាន៖ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះត្រូវបានយកចិត្តទុកដាក់ជាពិសេស។

ដោយឡែក ទោះបីខេត្តព្រះសីហនុអាចគ្រប់គ្រងការឆ្ឆងជំងឺគ្រុនចាញ់បាន ប៉ុន្តែថ្មីៗនេះអត្រាឆ្លងជំងឺគ្រុនឈាមបានកើនឡើងគួរឱ្យព្រួយបារម្ភទើបក្រុមការងារក្រសួងបរិស្ថាននៅតែបន្តផ្សព្វផ្សាយ អំពីវិធានការស្ដីពីការពារ បង្ការ ទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមឱ្យបានគ្រប់ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវបានផ្ដាំផ្ញើដល់ប្រជាសហគមន៍ត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ និងត្រូវមានអនាម័យ ថែរក្សាសុខភាព បរិស្ថានល្អ ក្នុងការស់នៅប្រចាំថ្ងៃ ដើម្បីជៀសផុតពីជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត និងបានចែកជូនមុងជ្រលក់ថ្នាំដល់ប្រជាសហគមន៍ ចំនួន១០០មុង និងគ្រឿងបរិភោគ រួមមាន អង្ករ១០០០គីឡូ មីម៉ាម៉ា១០០កេស និងថវិកាសរុបចំនួន២លានរៀល។

លោកជំទាវ និងប្រតិភូបានបន្តដំណើរចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ដែលរងគ្រោះដោយខ្យល់កន្ទ្រក់ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងឃុំទឹកថ្លា ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ១០គីឡូ មីម៉ាម៉ា១កេស ម៉ុងជ្រលក់ថ្នាំចំនួន១ និងថវិកា ២ម៉ឺនរៀល៕ អរគុណសន្តិភាព