Iceberg-A81 ផ្ទាំងទឹកកកយក្សដែលមានទំហំប៉ុនទីក្រុងឡុង (១៥៥០គីឡូម៉ែត្រការ៉េ/កម្រាស់ ១៥០ម៉ែត្រ) ចាប់ផ្ដើមរបេះចេញពីទ្វីបអង់តាកទិក

NASA: យោងតាមរូបភាពដែលទទួលបានពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបង្ហាញថា៖ កាលពីថ្ងៃទី២២-២៤ មករា ២០២៣ Iceberg-A81 ផ្ទាំងទឹកកកយក្សដែលមានទំហំប៉ុនទីក្រុងឡុង (១៥៥០គីឡូម៉ែត្រការ៉េ/កម្រាស់ ១៥០ម៉ែត្រ) ចាប់ផ្ដើមរបេះចេញពីទ្វីបអង់តាកទិកហើយ។
ការរបេះចេញនៃផ្ទាំងទឹកកកដ៏ធំនេះ បានកើតឡើងនៅជិតស្ថានីយ៍ស្រាវជ្រាវរបស់ចក្រភពអង់គ្លេសប្រចាំទ្វីបអង់តាកទិកឈ្មោះថា Halley។
យោងតាម BAS (អ្នកស្ទង់មតិទៅលើផែនទឹកកករបស់អង់គ្លេស) បានបន្ថែមថា ការរបេះចេញនៃ Iceberg-A81 នេះ គឺធ្លាប់ត្រូវបានគេរំពឹងទុករួចទៅហើយ វាគឺជាផ្នែកនៃដំណើរធម្មតារបស់មហាផ្ទាំងទឹកកកដែលមានឈ្មោះថា Brunt ដោយវាមិនជាប់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនោះទេ៕ Credit by: ESA/NASA



