ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយក និងគណៈគ្រប់គ្រង នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព


ភ្នំពេញ៖ នារសៀលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយក និងគណៈគ្រប់គ្រង នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលទើបបានទទួលសេចក្តីទុកចិត្ត និងតែងតាំងដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង